khmer eng
  • លោកជំទាវ មាន សំអាន ឯកឧត្តម ឈួន ឡេង និងលោកជំទាវ ឃួន ឃុនឌី អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ភរិយាកងទ័ពបម្រើការងារនៅកងពលលេខ៩នៅខេត្តព្រះវិហារ ដែលមានទីលំនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ឯកឧត្តម ឈួន ឡេង លេខាធិការ និងលោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកា បានអញ្ជើញចូលរួមរំលែកទុក្ខ និងចូលរួមបុណ្យគម្រប់៧ថ្ងៃភរិយាលោកអនុសេនីយ៍ត្រី គឹម សារិ ដែលជាកងទ័ពបម្រើការងារនៅកងពលលេខ៩នៅខេត្តព្រះវិហារ។
    ពិធីបុណ្យខួបគម្រប់៧ថ្ងៃ ត្រូវបានរៀបចំនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
    ទន្ទឹមនឹងនេះ លោកជំទាវបាននាំយកថវិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ចំនួន១លានរៀល និងថវិកាសមាគមនារី ចំនួន១លានរៀល ដើម្បីចូលបច្ច័យផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន