khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណះកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ និងសមិទ្ធិផលនានាក្នុងខេត្តរតនគិរី
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសៅរ៍ ទី៧ មិថុនា ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណះកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ និងសមិទ្ធិផលនានាក្នុងខេត្តរតនគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ្ដឋមន្ត្រី។ ជាក់ស្តែងសមិទ្ធផលដែលកំពុងនឹងសម្ពោធដាក់ឱ្យដំណើរការនេះ គឺបាននឹងបន្តបម្រើ និងលើកកម្ពស់វិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងខឿនចំណេះដឹង និងសក្តានុពលនៃការអភិវឌ្ឍសមត្ថភាព ក្នុងការចាប់យកអាជីពការងារកាន់តែល្អប្រសើរសម្រាប់លើកស្ទួយកម្រិតជីវភាពរស់នៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញចាប់ពីនីតិកាលទី១ និងបន្តរហូតមកដល់បច្ចុប្បន្ន នីតិកាលទី៧ នៃរដ្ឋសភា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម