លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសប្រចាំភាភូមិភាគទី១ អញ្ជើញចូលរួមកម្មវិធីសំណេះសំណាល និងចែកគោ(គូរបាន) ជូនពរប្រជាពលរដ្ឋ ចំនួន ១០០ក្បាល

នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសប្រចាំភាភូមិភាគទី១ អញ្ជើញចូលរួមកម្មវិធីសំណេះសំណាល និងចែកគោ(គូរបាន) ជូនពរប្រជាពលរដ្ឋ ចំនួន ១០០ក្បាល ក្នុងថ្ងៃបុណ្យរ៉យ៉ាហាជី ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯកអគ្គរដ្ឋទូតតួរគីយ៉េប្រចាំនៅកម្ពុជា និងឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមទីប្រឹក្សារាជរដ្ឋាភិបាល លោកអភិរង លោកស្រីអភិបាលរង លោកអភិបាលនៃខណៈអភិបាលខណ្ឌឫស្សីកែវ អជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តិនៅវិហារធំ គីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។