khmer eng
  • ឯកឧត្តម ម៉ែន ស៊ីផាន់ ទទួលស្វាគមន៍ និងធ្វើបង្ហាញជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ដែលមកទស្សនកិច្ចសិក្សានៅព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ទី០៩ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន ស៊ីផាន់ ជាអនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) បានអញ្ជើញទទួលស្វាគមន៍ និងធ្វើបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា ជូនសាស្រ្តាចារ្យ និងនិស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា ចំនួន១០០នាក់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។

    ក្នុងឱកាសនោះផងដែរ ក៏មានការធ្វើបទបង្ហាញរបស់លោក សុខ សុជាតិ ប្រធានក្រុមស្រាវជ្រាវទូទៅ នៃនាយកដ្ឋានស្រាវជ្រាវ ស្តីពី ដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា និងបទបង្ហាញរបស់លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានធនធានមនុស្ស ស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

    បន្ទាប់ពីបានស្តាប់បទបង្ហាញរួចមក សាស្រ្តាចារ្យ និស្សិត បានបន្តទស្សនាសាលប្រជុំព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានា នៅក្នុងបរិវេណព្រឹទ្ធសភា…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម