khmer eng
  • លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកាព្រឹទ្ធសភា ជាមួយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញជួបប្រជុំជាមួយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដឹកនាំដោយឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដើម្បីពិភាក្សាទៅតាមរបៀបវារៈសំខាន់ៗចំនួន៣ ដូចខាងក្រោម៖
    ១-របាយការណ៍សង្ខេបអំពីលទ្ធផលមហាសន្និបាតអាណត្តិទី៤ របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ និងបទបង្ហាញអំពី តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់៖
    -សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ ឬហៅថា
    សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន
    -សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅតាមរាជធានីខេត្ត ឬហៅថា
    សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានថ្នាក់រាជធានី ខេត្ត
    -គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ
    ២-ការអនុវត្តលើកកម្ពស់សមភាពយេនឌ័រនៅថ្នាក់មូលដ្ឋាន ដោយផ្តោតលើមូលនិធិសវាសង្គម
    ៣-ផ្សេងៗ ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ