khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចុះសួរសុខទុក្ខគ្រួសារលោកព្រឹន្ទបាលឯក សួន រ៉ោន
     
    ចែករំលែក ៖

    នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា ដែលបានមកពីការចូលរួមឧបត្ថម្ភពី ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យរដ្ឋចំនួន២០ រួមទាំងថវិកាផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ដើម្បីជូនគ្រួសារសពលោកព្រឹន្ទបាលឯក សួន រ៉ោន ស្ថិតនៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

    ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បាននាំយកពាក្យផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលជានិច្ចកាល សម្ដេចតេជោ តែងយកចិត្តទុក ដាក់ឧបត្ថម្ភគាំទ្រជានិច្ចដល់បងប្អូនយោធិន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។

    ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម