khmer eng
  • គណៈកម្មការសាងសង់អគារថ្មីព្រឹទ្ធសភា ប្រជុំពិនិត្យមើលវឌ្ឍនភាពដំណើរការសាងសងអាគារ
     
    ចែករំលែក ៖

    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និង ក្រុមការងារបច្ចេកទេសសាងសង់អាគារ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពដំណើរការសាងសងអាគារថ្មីនៃព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការសាងសង់អគារថ្មីនៃព្រឹទ្ធសភា នៅទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
    បន្ទាប់មកគណៈកម្មការសាងសង់អគារថ្មីព្រឹទ្ធសភា បានអញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់អគារថ្មី នៃព្រឹទ្ធសភាដោយផ្ទាល់ នៅវិមានព្រឹទ្ធសភា។
    សូមជម្រាបថា អគារថ្មីនេះ មានទំហំ៧៩m x ៤៧m មានកម្ពស់ ៤ជាន់ ដែលត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម