khmer eng
  • ឯកឧត្តម ឡាន់ ឆន អញ្ជើញជួបមិត្តរួមការងារដែលជា អតីតអភិបាលខេត្ត អតីតសមាជិកក្រុមប្រិក្សាខេត្ត អតីតអភិបាលស្រុក នៅខេត្តត្បូងឃ្មុំ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា
    និងឯកឧត្តម លី ឡេង ទីប្រិក្សាផ្ទាល់របស់ឯកឧត្តមអ៊ុច បូររឹទ្ធ
    អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតៈអភិបាលខេត្ត អតីតៈសមាជិកក្រុមប្រិក្សាខេត្ត អតីតៈអភិបាលស្រុក នៅខេត្ត
    ត្បូងឃ្មុំ ដែលបានចូលនិវត្ត ហើយកំពុងរស់នៅតាមគេហដ្ឋានសរុបចំនួន១៨នាក់ ដើម្បីជាការដឹងគុណចំពោះមន្ត្រីចាស់ៗដែលមានគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា ។
    កម្មវិធីនេះស្ថិតនៅភូមិនិគមន៍លើឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ
    ឯកឧត្តមបានឧបត្ថម្ភអតីតៈ មិត្តរួមការងារទាំង១៨នាក់
    ក្នុងម្នាក់ៗទទួលបានះ-
    – នាឡិកាដៃ. ចំនួន១
    – បំពង់ទឹកក្តៅចំនួន១
    – មួកគណបក្សចំនួន១
    – អាវយឺតគណបក្សចំនួន១
    – ថ្នាំពេទ្យ ថ្នាំរិតចំនួន១បំពង់
    – ថវិកាចំនួន ៤០០.០០០រៀល
    – ហូបបាយរួមគ្នា ១ ពេល
    សរុបថវិកាចំនួន១២.០០០.០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម