ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣ មានដូចខាងក្រោម៖
១-បូកសរុបរបាយការណ៍ប្រចាំខែមិថុនា និងឆមាសទី១ ឆ្នាំ២០២៥
២-បូកសរុបចំណូល-ចំណាយប្រចាំខែមិថុនា និងឆមាសទី១ ឆ្នាំ២០២៥
៣-បញ្ហាផ្សេងៗ៖
-វឌ្ឍនភាពឯកសារត្រៀមចុះបេសកកម្ម ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី (ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥)
-វឌ្ឍនភាពឯកសារត្រៀមជំនួបជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅព្រឹទ្ធសភា)។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥…៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន