khmer eng
  • គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល អញ្ជើញធ្វើទស្សនកិច្ចកសិផលនៅខេត្តកំពត
     
    ចែករំលែក ៖

    គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ និងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ(GLS) ដឹកនាំដោយលោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិ GLS បានអញ្ជើញធ្វើទស្សនកិច្ចកសិផល នៅខេត្តកំពត នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥។

    សូមជម្រាបថា គណៈប្រតិភូ GLS អញ្ជើញមកទស្សនកិច្ចនៅខេត្តកំពត នាឱកាសនោះ ក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមពីសក្តានុពលកសិកម្មក្នុងខេត្តកំពត ជាពិសេសដំណាំផ្លែទុរ៉េន ផ្លែសាវម៉ៅ និងផ្លែម្ឃុត ហើយភ្លក់រស់ជាតិពិតប្រាកដនៃកសិផលសំគាល់ភូមិសាស្ត្រ និងធ្វើការផ្សព្វផ្សាយ ស្វែងរកទីផ្សារបន្ត ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទីផ្សារប្រទេសកូរ៉េ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម