khmer eng
  • លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញប្រគេនទេយ្យវត្ថុ ទេយ្យទាន និងបច្ច័យជូនវត្តចំនួន៥ ក្នុងស្រុកត្រាំកក់​ ខេត្តតាកែវ​
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៦​ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ព្រ​មទាំងក្រុមគ្រួសារ​ បានអញ្ជើញប្រគេនទេយ្យវត្ថុ ទេយ្យទាន និងបច្ច័យជូនវត្តចំនួន៥ រួមមាន៖​ ១-វត្តអង្គតាសោម​ ២-វត្តអង្គរត្នោត​ ៣-វត្តអង្គខ្ញាយ​ ៤-វត្តវេឡុវ័ន​ និង៥-វត្តប្រាសាទ​ ស្ថិតក្នុងស្រុកត្រាំកក់​ ខេត្តតាកែវ​ ដែលជាស្រុកកំណេីតរបស់លោកជំទាវបណ្ឌិត​។

    ក្នុងវត្តនីមួយៗទទួលបាននូវ៖ ទៀនវស្សា ២គូ អង្ករ១០០គីឡូក្រាម ភេសជ្ជៈ៧កេស ទឹកបរិសុទ្ធ៨កេស មី១០កេសតូច ត្រីខកំប៉ុង១កេស និង២យួរ ទឹកដោះគោខាប់១កេស និង៥កំប៉ុង សាច់ក្រក១កេស ទឹកត្រី៦យួរ ទឹកស៊ីអ៉ីវ៦យួរ ស្ករស១២គីឡូក្រាម ទេយ្យទាន១កន្រ្កក ផែ្លឈើ១កន្រ្តក និង១ថង់ កាហ្វេ៣កញ្ចប់ធំ តែ៦កញ្ចប់តូច អំបិល២គីឡូក្រាម ទានតូច១ដុំ ធូបតូច១ដុំ ប្រេងឆា១ដប ធូបធំ១ដុំ អំពូលសូឡា២គ្រាប់ និងបច្ច័យកសាងសម្រាប់វត្តនីមួយៗ​ចំនួន ៣.៨០០​.០០០រៀល​។ បន្ថែមពីលេីនេះ​ ប្រគេនព្រះសង្ឃ ៥អង្គ ដោយមួយអង្គទទួលបាន ស្លាដក់១កញ្ចប់ ចង្ហាន់ ១ស្រាក់ និងបច្ច័យ ៧៦០.០០០រៀល ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម