
នាព្រឹកថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ក្នុងឃុំជ្រោយស្វាយ ចំនួន៦នាក់ ឃុំដងពែង៥នាក់ និងឃុំជីខលើ ចំនួន៦នាក់ ស្រុកស្រែអំបិល ខេត្តកោះកុង សរុបចំនួន១៧នាក់។
ពិធីសំណេះសំណាលដាច់ដោយឡែកពីគ្នានេះ ប្រព្រឹត្តទៅនៅសាលាឃុំជ្រោយស្វាយ និងសាលឃុំដងពែង ដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន និងដើម្បីជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ។
ក្នុងឱកាសនោះ លោកជំទាវ លេខាធិការក្រុម បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំព្រឺទ្ធសភា ជូនដល់ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំក្នុងស្រុកទាំងពីរ ប្រកបដោយសេចក្តីនឹករលឹក…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន