
នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងស្មៀន នៃឃុំបឹងបត់កណ្តាល ឃុំស្មាមព្រះ និងឃុំត្រពាំងជង នៃស្រុកបាកាន និងឃុំតាលោ និងឃុំផ្ទះរុង នៃស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួមសរុបចំនួន៨៦នាក់ ក្នុងនោះក្រុមប្រឹក្សាឃុំ ស្មៀនមានចំនួន៧៨នាក់។
ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅសាលាស្រុកបាកាន និងនៅសាលាស្រុកតាលោសែនជ័យ ដែលមានគោលបំណងដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន និងជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ឈ្វេងយល់ពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ។
ក្នុងឱកាសនេះផងដែរ លោកជំទាវ មាន សំអាន បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំងអស់ ប្រកបដោយក្តីនឹករលឹក …។
ប្រភព៖ នាយកដ្ឋានព័ត៌មាន