
នាថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំវស្សានៅវត្តសុវណ្ណគិរី វត្តក្ងោកមាសលើ និងវត្តក្ងោកមាសក្រោម ស្ថិតនៅឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ទេយ្យទានដែលនាំយកទៅប្រគេនព្រះសង្ឃនាឱកាសនោះរួមមាន៖ អង្ករ ១៥០គីឡូក្រាម មី៩កេស ទឹកបរិសុទ្ធវីតាល៩កេស ទឹកផ្លែឈើ៩កេស ទាន៣គូ ប្រេងឆា១៥លីត្រ សាប៊ូ៩ដុំ សាប៊ូលាងចាន១៥លីត្រ ចានស្រាក់៣ ទឹកត្រី៣យួរ សៀង១៥លីត្រ ឆៃប៉ូវ១៥គីឡូក្រាម ពងទាប្រៃ៩០គ្រាប់ ប៊ីចេង៣កញ្ចប់ ត្រីខ១៥យួរ ទឹកដោះគោ៣០កំប៉ុង ខ្ទឹមស៦គីឡូក្រាម ប្រេងខ្យងដបធំ៣ដប ម្សៅស៊ុប៣កញ្ចប់ ស្កស១៥គីឡូក្រាម តែ៣កញ្ចប់ អំបោស១២ សរុបថវិកា និងសម្ភារៈ ស្មើនឹងទឹកប្រាក់៧,៨២០,០០០៛។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន