
នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ជំនួយការឃុំ និងលោកប្រធានភូមិ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋជីវភាពខ្វះខាត និងសិស្សានុសិស្ស ចំនួន១៤នាក់ នៅឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប ។
ក្នុងនោះ ឯកឧត្ដមបានឧបត្ថម្ភជូន៖
-ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានភូមិ ក្នុងម្នាក់ថវិកា៣០,០០០ រៀល និងសារុង១
-លោកជំនួយការឃុំ មន្ត្រីប៉ុស្តិ៍ ក្នុងម្នាក់ ថវិកា២០,០០០រៀល និងសារុង១
-ប្រជាពលរដ្ឋ ក្នុង១គ្រួសារ ទទួលបាន អង្ករ៥០គីឡូក្រាម ប៊ីចេង២ថង់ ស្ករស១គីឡូក្រាម ត្រីខ១យួរ ប្រេងឆា១ដប និងថវិកា ៤០,០០០រៀល សរុប២០គ្រួសារ ។
-សិស្សានុសិស្ស ក្នុងម្នាក់ទទួលបាន កាបូបស្ពាយ១ សៀវភៅ១០ក្បាល និងថវិកា១០,០០០រៀល សរុប១៤នាក់ ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៤ព្រឹទ្ធសភា