ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ ប្រជុំផ្ទៃក្នុង ដើម្បីត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ

ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៣ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានក្រុមស្តីទី និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា និងត្រៀមយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងពិនិត្យលើបញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នារសៀលថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៤:០០នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន