khmer eng
  • ឯកឧត្តម អ៊ុន វណ្ណា អញ្ជើញនាំយកទៀនចំណាំព្រះវស្សា​ សម្ភារ:បរិក្ខា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ​គង់ចាំព្រះវស្សា​នៅវត្តត្រៃយ៍លក្ខណៈញាណ​ ក្រុងដូនកែវ ខេត្តតាកែវ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣​ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងក្រុមការងារ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា សម្ភារ:បរិក្ខា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា​ នៅវត្តត្រៃយ៍លក្ខណៈញាណ​ ស្ថិត​នៅ​សង្កាត់​រការ​ក្នុង​ ក្រុងដូនកែវ ខេត្តតាកែវ​ រួមមា​ន ទៀនចំណាំព្រះវស្សា ១គូ អង្ករ១បាវ ៥០គីឡូក្រាម ត្រីខកំប៉ុង២យួរ ទឹកត្រី១យួរ ស៊ីអ៉ីវ១យួរ អំបិល៦គីឡូក្រាម ប៊ីចេង២គីឡូក្រាម ខ្ទឹមសរ២គីឡូក្រាម ស្ករស៤គីឡូក្រាម តែ១គីឡូក្រាម ប្រេងឆា១ដបធំ បាកាស២កេស ទឹកបរិសុទ្ធ២កេស មី២កេស សាប៊ូទឹកលាងចានឆ្នាំង១ប៊ីដុង និងបច្ច័យប្រគេនព្រះសង្ឃចំនួន១,០០០,០០០រៀល ជូនលោកតាអាចារ្យ និងដូនជី ចំនួន១៥០,០០០រៀល
    សរុបទាំងអស់ចំនួន២,៣៤៥,០០០រៀល។

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា