khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុតាមគោលការណ៍ ប្រទានកម្មរបស់រាជរដ្ឋាភិបាល ជូនវិទ្យាស្ថានជាតិកសិកម្មព្រែកលាប និងប្រជាពលរដ្ឋ ៥១គ្រួសារ ក្នុងសហគមន៍ព្រែកខ្វិត ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ
     
    ចែករំលែក ៖

    នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត សាយ សំអាល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយមក្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុតាមគោលការណ៍ ប្រទានកម្មរបស់រាជរដ្ឋាភិបាល ជូនវិទ្យាស្ថានជាតិកសិកម្មព្រែកលាប និងប្រជាពលរដ្ឋ ៥១គ្រួសារ ក្នុងសហគមន៍ព្រែកខ្វិត ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

    ឯកឧត្តមបណ្ឌិត​ ធន់ វឌ្ឍនា បានអបអរសាទរដល់បងប្អូនប្រជាពលរដ្ឋទាំង៥១គ្រួសារ និងវិទ្យាស្ថានជាតិកសកម្មព្រែកលៀប ដែលទទួលបានបណ្ណនាពេលនេះ។ ឯកឧត្តម ក៏បានលើក និងពន្យល់អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣ ដែលបញ្ញត្តិអំពីការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់ ដែលច្បាប់នេះ គឺអនុវត្តចំពោះបុគ្គល ដែលក្បត់ជាតិតែប៉ុណ្ណោះ ដូចនេះសូមបងប្អូនកុំមានការព្រួយបារម្ភ ហើយការធ្វើច្បាប់ ត្រូវបានឆ្លងកាត់ការពិភាក្សាយ៉ាងល្អិតល្អន់​ ទាំងផ្នែកបច្ចេកទេស និងនយោបាយ។

    ជាចុងបញ្ជប់ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើឱ្យបងបងប្អូន បន្តរស់នៅជាសហគមន៍ ចូលរួមថែរក្សាអនាម័យ បរិស្ថាន និងត្រូវរស់នៅប្រកបដោយភាតរភាពនឹងគ្នា។

    សូមបញ្ជាក់ជូនថា៖ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ​ មានក្បាលដីប៉ាន់ស្មាន ចំនួន៤៧៧​ ២៩៩ក្បាលដី ហើយទទួលបានការវាស់វែងរួច មានចំនួន៤៦៥ ៩១៩ក្បាលដី ដោយក្នុងនោះបានបញ្ជូននិងគូសក្បាលដីរួចចំនួន៤៦២ ៤៣៤ក្បាលដី និងបានចេញបណ្ណរួចចំនួន៣៣៧ ១៨៤បណ្ណ ដោយក្នុងនោះបណ្ណចំនួន៣០៤ ៩៩៣បណ្ណ។
    ជាលទ្ធផលក្នុងចំណោមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ មានខណ្ឌចំនួន១៣ បានវាស់វែង និងចែកបណ្ណរួចចប់សព្វគ្រប់ ដោយឡែកនៅខណ្ឌ៧មករា មិនទាន់មានការចុះបញ្ជីជាលក្ខណៈប្រព័ន្ធនៅឡើយ មានតែការចុះបញ្ជីដាចដោយដុំ និងកម្មសិទ្ធផ្ទះ។

    ប្រភព​៖​ ខុទ្ទកាល័យ​ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម