លោកជំទាវ ឃួន ឃុនឌី អញ្ជើញនាំយកថវិកាចូលរួមឧបត្ថម្ភជូនសាខាកាកបាទក្រហម ខេត្តកំពង់់ធំ

នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧកញ៉ា គុយ លាងគី បានអញ្ជើញនាំយកថវិកា១០,០០០,០០០រៀល ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហម ខេត្តកំពង់ធំ ស្ថិតនៅសាខាកាកបាទក្រហម ខេត្តកំពង់ធំ។
ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី