khmer eng
  • ឯកឧត្តម ឆាយ វណ្ណា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ រការខ្នោ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងលេខាធិការក្រុមសមាជិកព្រឹទ្ធសភាបករចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងស្មៀន និងនាយប៉ុស្តិ៍បូលីសក្នុងឃុំ រការខ្នោ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

    ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅសាលាឃុំរការខ្នោ ស្រុកត្បូងឃ្មុំ ដោយមានគោលបំណងដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន និងជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ឈ្វេងយល់ពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ។
    ក្នុងឱកាសនេះផងដែរ ឯកឧត្ដមបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំងអស់ ប្រកបដោយក្តីនឹករលឹក។​
    បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាឃុំអំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការងារអភិវឌ្ឍន៍ឃុំរួចមក ឯកឧត្ដម ឆាយ វណ្ណា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឃុំ។
    ក្នុងនោះ ឯឧត្ដមក៏បានសំណូមពរបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
    ចុងបញ្ចប់ ឯកឧត្ដម ឆាយ វណ្ណា បានឧបត្ថមដល់អ្នកចូលរួមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានដបបំពង់ទឹក១ និងសារុង១ផងដែរ។

    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត