នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិបត្ថាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ អង្គការមូលនិធិកុមារកម្ពុជា មានសកម្មភាពក្នុងការជួយដល់កុមារកំព្រារាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ឱ្យទទួលបានការសិក្សាជំនាញវិជ្ជាជីវៈ និងឱកាសបន្តការសិក្សារហូតដល់កម្រិតឧត្តមសិក្សា ទាំងក្នុង និងក្រៅប្រទេស។ បេសកកម្មនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងកិច្ចគាំពារសង្គមនៅកម្ពុជា។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ និងទី៨ព្រឹទ្ធសភា សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន