ឯកឧត្តម គង់ សារាជ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា

នារសៀលថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការទី៩ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន២៖
១-ពិភាក្សាការងារត្រៀមជួបសវនាការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤
២-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។