ឯកឧត្តម ឈួន ឆាម ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ឈួន ឆាម ប្រធានក្រុមស្តីទី ដើម្បីពិនិត្យនិងពិភាក្សាលើការងារសំខាន់ៗមួយចំនួនមានដូចជា៖
១.របាយការណ៍សកម្មភាពប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២៥ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥។
២.របាយការណ៍ស្តីពី លទ្ធផលនៃពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកគិរីវង់និងស្រុកទ្រាំង ខេត្តតាកែវ។
៣.បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០ នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន