នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ចុះចែកសម្ភារៈប្រើប្រាស់ និងស្បៀងអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ១,០០០គ្រួសារ ស្ថិតនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
សូមបញ្ជាក់ផងដែរថា សម្ភារៈ និងស្បៀងអាហារទាំងនេះបានមកពីការផ្ដួចផ្ដើមគំនិតរបស់លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ក្នុងបេសកកម្មប្រកាសរកជំនួយជួយដល់ជនភៀសសឹកដែលមានរយៈពេល ៣ថ្ងៃ (២៦-២៧-២៨)។ ក្នុងនោះបានទទួលជំនួយជាច្រើនដូចជាសម្ភារៈ ថវិកា និងស្បៀងអាហារផ្សេងៗពីបងប្អូនសប្បុរសជនដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងភៀសសឹក។
ក្នុងមួយគ្រួសារទទួលបានសម្ភារៈ និងស្បៀងដូចជា៖
- អង្ករ ២៥គីឡូក្រាម
- មី១កេស
- ទឹកសុទ្ធយួរ២យួរ
- ទឹកកេស១កេស
- ត្រីខ៥កំប៉ុង
- ត្រីប្រឡាក់១ថង់
- ភួយ ឬ មុង១ និងមានសម្ភារៈប្រើប្រាស់និងនំអាហារផ្សេងៗ ១កញ្ចប់ទៀតផងដែរ។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី