khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិជាតិរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត
     
    ចែករំលែក ៖

    ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងឯកឧត្តម ណាំ ទុំ លេខាធិការគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិជាតិរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត មានអ្នកចូលរួមសរុបចំនួន១៧៦នាក់ កិច្ចប្រជុំបានគោរព និងអនុវត្តដោយប្រុងប្រយ័ត្នបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល បានស្តាប់របាយការណ៍ស្តីពី វឌ្ឍនភាពការងាររបស់ខ្លួនស្របតាមផែនការយុទ្ធសាស្ត្ររយៈពល៥ឆ្នាំ ក៏ដូចជាកាខិតខំពុះពារលើការលំបាក និងបញ្ហាប្រឈមនានា (ពិសេសការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩) និងបានអនុម័តលើការកែសម្រួលសមាសភាពគណៈកម្មាការទាំង៣ និងផែនការសកម្មភាពយុទ្ធសាស្ត្រទាំង៨ ដើម្បីបន្តបង្កើនការការអភិវឌ្ឍសមត្ថភាពស្ថាប័ន ស្វែងរកការគាំទ្រ បង្កើនទំនាក់ទំនងសាធារណៈ ការងារអភិបាលកិច្ចល្អ គណនេយ្យភាព សង្គមជូនបងប្អូនប្រជាពលរដ្ឋ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម