khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកពលបាលឯក ឈូក វ៉ាន់ត្រូយ ពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសៀមឈ្លានពាន
     
    ចែករំលែក ៖

    នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥(ខេត្តតាកែវ កំពត និងខេត្តកែប) ដឹកនាំដោយឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកពលបាលឯក ឈូក វ៉ាន់ត្រូយ បានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសៀមឈ្លានពាន នៅសមរភូមិភ្នំទ្រព្យ ខេត្តព្រះវិហារ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ដែលទទួលមរណកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៤៤ឆ្នាំ។

    សពរបស់លោកពលបាលឯក ឈូក វ៉ាន់ត្រូយ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិសាតំបង ឃុំដើមដូង ស្រុកអង្គជ័យ ខេត្តកំពត។

    ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានចូលរួមថវិកាជាមួយគ្រួសារសពចំនួន១លានរៀល៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម