khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួសក្នុងពេលប្រយុទ្ធជាមួយកងទ័ពឈ្លានពានថៃ នៅតាមមន្ទីរពេទ្យជាតិចំនួន៤ ក្នុងរាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនចំនួន៤០ នាក់ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤ ក្នុងរាជធានីភ្នំពេញ រួមមាន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកេតុមាលា។
    នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់
    សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនវីរយុទ្ធជនរបស់យើងទាំងអស់ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៤ ព្រមទាំងបានជូនពរសូមឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អឡើងវិញ និងទទួលបានជ័យជម្នះថ្មីៗថែមទៀត នៅក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។
    ទន្ទឹមគ្នានោះ ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវមោទនភាពជាតិខ្ពស់ និងសម្ដែងនូវការគោរពចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាវីរយុទ្ធជនកំពុងឈរជើងនៅតាមសមរភូមិមុខ ដែលតស៊ូ អត់ធ្មត់ ក្រាញននៀល ប្រយុទ្ធការពារបូរណភាពដែនដី និងមាតុភូមិកម្ពុជា ប្រឆាំងនឹងការឈ្លានពានយ៉ាងងងើលបំផុតរបស់ពួកសៀម។
    នៅក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធានទី១ បានផ្តល់ថវិកា និងអំណោយជាសម្ភារៈមួយចំនួន ជូនដល់វីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាលនៅគ្រប់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពបង្ហាញពីមនោសញ្ចេតនាជាភាតរៈ រួមសុខ រួមទុក្ខជាមួយបងប្អូនវីរយុទ្ធជនជាទីគោរព។
    ជាការឆ្លើយតប វីរយុទ្ធជនរបស់យើងបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្តដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ជាមួយនឹងវីរយុទ្ធជននៅគ្រប់កាលៈទេសៈ និងបានបំពេញតួនាទីដឹកនាំប្រទេសជាតិដ៏ឧត្តុងឧត្តម ពោរពេញទៅដោយវីរភាពអង់អាចក្លាហាន ជាពុម្ពគំរូសម្រាប់វរយុទ្ធជន និងប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស សមស្របតាម ពាក្យស្លោក “ជីវិតជូនជាតិ អដ្ឋិធាតុជូនគ្រួសារ”។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ