ឯកឧត្តម លី សារី អញ្ជើញជូនដំណើរបងប្អូនសាសនិកអ៉ិស្លាម ទៅបំពេញបេសកកម្មហាជ្ជីនៅប្រទេសអារ៉ាប៊ីសាអូឌីត
នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជូនដំណើរបងប្អូនសាសនិកអ៉ិស្លាម ចំនួន៤០នាក់ ដែលត្រូវចេញដំណើរទៅបំពេញបេសកកម្មហាជ្ជី(ធម្មយាត្រាហាជ្ជីអុំរ៉ស់)នៅប្រទេសអារ៉ាប៊ីសាអូឌីត រយៈពេល១៥ថ្ងៃ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន