khmer eng
  • ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំពងទឹក ស្មៀនឃុំ មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និង មេភូមិទាំអស់ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១
    ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ និង ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អមដំណើរដោយឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ និង ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំពងទឹក ស្មៀនឃុំ មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និង មេភូមិទាំអស់ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ព្រមទាំងមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក និង លោកអភិបាលរងស្រុកដំណាក់ចង្អើរ នៅសាលាឃុំពងទឹក ។ ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានលើកទ្បើងនូវខ្លឹមសារសំខាន់ៗមួយចំនួន រួមមាន ÷
    ១/ ការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ។
    ២/ អំពីជំងឺកូវីដ១៩ និង វិធានការបង្ការ ទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
    ៣/ អំពីការវិវត្តន៍នៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២០។
    ៤/ អំពីគោលនយោបាយ ” ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ” ។
    ៥/ កិច្ចការសំខាន់ៗ សម្រាប់អនុវត្តន៍ ឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២២ និង ឆ្នាំ២០២៣។
    មុននឹងបញ្ចប់កិច្ចសំណេះសំណាល ឯកឧត្តមបានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់អ្នកចូលរួម និង រដ្ឋបាលឃុំពងទឹក សរុបមានទឹកប្រាក់ចំនួន ៤០០ ០០០រៀល ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ