khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញចុះពិនិត្យស្ថានភាពនៃការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង
     
    ចែករំលែក ៖

    នារសៀលថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋផងដែរ។

    ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញទទួលជួបស្វាគមន៍ពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធខេត្ត និងអាជ្ញាធរស្រុកកំរៀង។

    សូមជម្រាបផងដែរថា៖ ការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរនៅថ្ងៃនេះ គឺមានចំនួនជាង១០ម៉ឺននាក់៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ