khmer eng
  • ឯកឧត្តម ងី ច័ន្ទ្រផល​ ទទួលជួបជាមួយប្រជាពលរដ្ឋជាម្ចាស់បណ្តឹង
     
    ចែករំលែក ៖

    ៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី នៅសាលប្រជុំគណៈកម្មការទី១ នៃព្រឹទ្ធសភា ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា បានទទួលជួបជាមួយប្រជាពលរដ្ឋជាម្ចាស់បណ្តឹងឈ្មោះ មឿង ជុំ មកពីភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលអញ្ជើញមកថ្លែងអំណរគុណចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានជួយអន្តរាគមន៍ទៅឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោះស្រាយបណ្តឹងរបស់គាត់ទទួលបានជោគជ័យ ដោយរូបគាត់នឹងទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលខាងមុខ។
    ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានមានមតិអបអរសាទរ ចំពោះលោក មឿង ជុំ និងអគុណចំពោះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ តាមរយៈលិខិតរបស់ព្រឹទ្ធសភា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម