khmer eng
  • លោកជំទាវ ឃួន ឃុនឌី លោកជំទាវ ចឹក ហេង អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកព្រិន្ទបាលឯក ស៊ឹម គា ពលីជីវិតលើសមរភូមិជាមួយសៀមឈ្លានពាន
     
    ចែករំលែក ៖

    នារសៀលថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ នៅស្រុករវៀង ខេត្តព្រះវិហារ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមមាន លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម និងលោកជំទាវ ចឹក ហេង សមាជិកក្រុម តំណាងឱ្យឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរជនការពារព្រំដែន លោកព្រិន្ទបាលឯក ស៊ឹម គា កងពលតូច អន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ
    ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសង្គ្រាមឈ្លានពានរបស់សៀម ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ដោយទទួលមរណភាពកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៣៧ឆ្នាំ។
    ស្ថិតក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកជំទាវអនុប្រធានក្រុម បានពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមគ្រួសារសពចំពោះការបាត់បង់ស្វាមី ឪពុក ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុត។
    ក្នុងខណៈពេលដ៏សែនសោកសង្រេងប្រកបដោយក្តីទុក្ខព្រួយនេះ ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោកជំទាវអនុប្រធានក្រុម បានសម្តែងនូវសេចក្តីសង្វេគក្នុងការបាត់បង់អាយុជីវិតរបស់វីរកងទ័ព ដែលបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និងបានធ្វើពលីកម្មគ្រប់បែប យ៉ាងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈសំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម