khmer eng
  • សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី លោកជំទាវ មាន សំអាន យាង និងអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកនាយចំណង់ ម៉ៅ ស៊ា ពលីជីវិតលើសមរភូមិក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី
     
    ចែករំលែក ៖

    នារសៀលថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានយាង និងអញ្ជើញ
    គោរពវិញ្ញាណក្ខន្ធវីរជនការពារព្រំដែន លោកនាយចំណង់ ម៉ៅ ស៊ា ជាយោធិនក្នុងកងពលតូចអន្តរាគមន៍លេខ៨ នៃវរសេនាតូចលេខ៣៨២ ដែលបានពលីជីវិតលើសមរភូមិភ្នំទ្រព្យ ក្នុងពេលបំពេញបេសកកម្មការពារអធិបតេយ្យ និងបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កាលពីថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅលំនៅដ្ឋានគ្រួសារនៃសព ស្ថិតនៅក្នុងភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

    ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចរាជបុត្រីព្រះអនុជ លោកជំទាវ មាន សំអាន បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសម្តែងនូវសេចក្តីសង្វេគយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់លោកនាយចំណង់ ម៉ៅ ស៊ា គឺជាការបាត់បង់នូវស្វាមីដែលប្រកបដោយសង្គហធ៌មដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធ៌មចំពោះកូនៗហើយក៏ជាការបាត់បង់នាយទាហានស្នេហាជាតិដ៏បរិសុទ្ធមួយរូប ដែលបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និងបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈសំដៅរួមចំណែកយ៉ាងមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យនិងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាយើង។

    សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៨ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ