គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម គង់ វិតាណៈ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ សក្តានុពលសេដ្ឋកិច្ច ការប្រមូលចំណូល និងកិច្ចការពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលាខេត្តព្រះសីហនុ។
ជំនួបពិភាក្សានេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជេីញចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាល នាយករងរដ្ឋបាល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានរតនាគារ សាខាពន្ធដា សាខាគយ និងរដ្ឋាករ ប្រធានសាខាធនាគារជាតិនៃកម្ពុជាខេត្តព្រះសីហនុ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន