នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងមានការយាងអញ្ជើញចូលរួមពីសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាព្រឹទ្ធសភា លោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភា និងលោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភា បានអញ្ជើញអមដំណើរសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញធ្វើពិធីបួងសួងសុំសេចក្តីសុខសម្រាប់ប្រទេសកម្ពុជា នៅមុខប្រាសាទយាយព័ន្ធ នៃតំបន់ប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ។
ប្រភព៖ ជំនួយការ លោកជំទាវ ឃួន ឃុនឌី