គណៈកម្មការទី៥ ព្រឹទ្ធសភាទទួលជួបពិភាក្សាការងារជាមួយនឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍
គណៈកម្មការទី៥ព្រឹទ្ធសភាទទួលជួបពិភាក្សាការងារជាមួយនឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍
=======
នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយនឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ជនបរទេសមិនមែនអន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេស ការផ្តល់ប័ណ្ណការងារជូនជនបរទេស និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជន បរទេសដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុននានា និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនជាមួយអាជ្ញាធរ ប្រចាំការនៅច្រកទ្វារព្រំដែននៃប្រទេសជិតខាង ព្រមដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ថ្មី ស្តីពីច្បាប់អន្តោប្រវេសន៍ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវប្រធាន និងតំណាងគណៈកម្មការរបស់ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕