khmer eng
  • ឯកឧត្តម អាយ ខន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ទាំង៣របស់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អាយ ខន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ទាំង៣ របស់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន៦៥រូប ដោយបានជម្រាបជូន៖
    ១. បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណរបស់សម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តមអនុប្រធានព្រឹទ្ធសភាទាំងពីរ ចំពោះអាជ្ញាធរ និងក្រុមប្រឹក្សាគ្រប់ជាន់ថ្នាក់របស់ក្រុងចំពោះការឆ្លើយតបដ៏មានប្រសិទ្ធភាពអំពីស្ថានការណ៍តាមព្រំដែន។
    ២. ជម្រាបជូនពីការវិវត្តនៃការឈ្លានពានរបស់កងទ័ពសៀមតាំងពីថ្ងៃដំបូងរហូតបច្ចុប្បន្ន និងវិធានការទប់ទល់ និងវាយបកដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល រហូតទទួលបានបទឈប់បាញ់ និងទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសំណាក់សាធារណមតិជាតិទាំងក្នុង និងក្រៅប្រទេស និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់សាធារណមតិអន្តរជាតិ។
    ៣. ជម្រាបជូនអំពីវីរភាពដ៏អស្ចារ្យរបស់សម្តេចតេជោ ដែលផ្តល់ការដឹកនាំដ៏ស័ក្តិសិទ្ធិដល់វីរកងទ័ពការពារបូរណភាពដែនដីរបស់យើងបានយ៉ាងរឹងមាំ ។
    ៤. ជម្រាបជូនអំពីសកម្មភាពរបស់ព្រឹទ្ធសភា ដែលរួមមាន ៖
    -លទ្ធផលសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១
    -ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវឲ្យមានក្របខណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិ
    -និងសកម្មភាពគាំទ្រសមរភូមិមុខរបស់ព្រឹទ្ធសភា។

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail