លោកជំទាវ មុំ សណ្តាប់ អញ្ជើញប្រជុំជាមួយមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ
នាព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ដើម្បីរៀបចំសមាសភាពក្រុមចលនាស្ត្រីរាជធានីភ្នំពេញ និងសមាសភាពសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្ថិតនៅមន្ទីរកិច្ចការនារី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា