គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយលោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងាររបស់អាជ្ញាធរសវនកម្មជាតិ បេសកកម្ម ចក្ខុវិស័យ ឱកាស និងបញ្ហាប្រឈមនានា ជាពិសេសបង្កេីនកិច្ចសហការឱ្យកាន់តែល្អប្រសើរឡើងរវាងគណៈកម្មការទី២ ព្រឹទ្ធសភា និថអាជ្ញាធរសវនកម្មជាតិ នៅទីស្តីការអាជ្ញាធរសវនកម្មជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ …៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន