ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជសារលិខិតថ្លែងអំណរគុណ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការ ព្រមទាំងសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តម ទាំងអស់នៃព្រឹទ្ធសភា ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងសមត្ថកិច្ចរបស់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ផ្សេងៗ ដើម្បីជាឧត្តមប្រយោជន៍ ជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា