khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញការស្រាជ្រាវ និងការផលិតចំណីអាហារដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំប្រចាំខែសីហា និងកំណត់ទិសដៅការងារបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខុទ្ទកាល័យ មន្ត្រីខុទ្ទកាល័យ និងទីប្រឹក្សា។  ឯកឧត្តមបណ្ឌិត បានជំរុញការងារស្រាវជ្រាវលើប្រធានបទសំខាន់ៗដូចជា សេដ្ឋកិច្ចសាមគ្គី សេដ្ឋកិច្ចព្រំដែន ការកែច្នៃអាហារ និងការអប់រំកុមារ។

    ឯកឧត្តមបណ្ឌិត បានកំណត់របៀបរបបធ្វើការងារឱ្យមានប្រសិទ្ធភាព និងអាចរួមចំណែកដល់ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យមានកិច្ចសហការជាមួយដៃគូឬបណ្តាញទំនាក់ទំនង ដើម្បីបង្កើតឬជំរុញការផលិត និងផ្សព្វផ្សាយផលិតផលខ្មែរឱ្យកាន់តែច្រើន ដែលអាចឈានដល់ការជំនួសផលិតផលនាំចូលមួយចំនួន។

    កិច្ចប្រជុំប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទីរសៀល នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។

    ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន