khmer eng
  • ឯកឧត្តម ជឹម លាវ៖ សូមបងប្អូនប្រជាពលរដ្ឋជឿជាក់លើសម្តេចតេជោ-ធិបតី និងរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយ ដើម្បីបុព្វហេតុជាតិមាតុភូមិ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម ជឹម លាវ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២  តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការចំនួន២៧៥នាក់ នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

    ក្នុងឱកាសនោះ ឯកឧត្តម ជឹម លាវ  បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានជម្រាបជូនអង្គពិធីជ្រាបអំពីការរៀបចំនិងការប្រព្រឹត្តទៅព្រឹទ្ធសភានីតិកាលទី៥ ដែលមានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ព្រមទាំងអាទិភាពចម្បងចំនួន២ គឺការទូតសភា និងការចុះជួបប្រាស្រ័យជាមួយអង្គបោះឆ្នោត និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានកំណត់ក្នុងព្រឹទ្ធសភានីតិកាលទី៥នេះ។

    ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមមុខនឹងការឈ្លានពានរបស់ប្រទេសថៃ ឯកឧត្តម ជឹម លាវ បានអំពាវនាវដល់មន្រ្តីរាជការក្នុងស្រុកកងមាស និងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សូមជឿជាក់លើការដឹកនាំប្រកបដោយឈ្លាសវៃរបស់សម្តេចតេជោ-ធិបតី ក្នុងការដោះស្រាយជម្លោះព្រំប្រទល់ជាមួយថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងនាំយកបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហានរបស់វីរកងទ័ពយើង និងលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់ បន្តរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយ ដើម្បីបុព្វហេតុស្នេហាជាតិមាតុភូមិ ប៉ុន្តែក៏មិនត្រូវជាតិនិយមជ្រុលពេកដែរ ដែលនាំឱ្យបែកបាក់សាមគ្គីភាព។

    ជាមួយគ្នានោះ ឯកឧត្តម ជឹម លាវ បានជម្រាបជូនអំពី ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកច្រកឱ្យមានការរៀបចំឯកសារគិតិយុត្តិពាក់ព័ន្ធនឹងការដកសញ្ញាតិ ដោយសារតែមានក្រុមជនជ្រុលនិយមមួយក្តាប់តូច គប់គិតជាមួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិត និងធ្វើសកម្មភាព ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ