ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី១ ពិភាក្សាលើសេចក្តីស្នើច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥
ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម យស ផានីត្តា ប្រធានក្រុម និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា និងត្រៀមយោបល់លើ៖
១-ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។
២-ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន