khmer eng
  • លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងលោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំគណៈកម្មការទី៨រដ្ឋសភា លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងលោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា​ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀម នៃគណៈកម្មាធិការនៃសមាជិកសភាស្រ្តីអាយប៉ា (WAIPA) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨រដ្ឋសភា និងជាប្រធានគណៈប្រតិភូគណៈកម្មាធិការសភាស្រ្តីអាយប៉ា(WAIPA) កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចទាំង៥ ដើម្បីត្រៀមលក្ខណៈចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃ១៦-២២ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។​

    ប្រភព៖ នាយកដ្ឋាន​ទំនាក់ទំនងអន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail