khmer eng
  • ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមគណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព នៃសភាតំបន់អាស៊ី(APA)
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា​ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព នៃសភាតំបន់អាស៊ី (APA) ដោយមានការចូលរួមពី ឯកឧត្តម ជាម ប៉េអា សមាជិកគណៈកម្មការទី២រដ្ឋសភា និងក្រុមជំនួយការ​​ ដែលត្រូវចូលរួមអមគណៈប្រតិភូ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការខាងលើ។
    កិច្ចប្រជុំបានពិភាក្សាអំពីកិច្ចការនានាដែលត្រូវត្រៀមលក្ខណៈចូលរួម រួមមានបែបបទ និងខ្លឹមសារឯកសារ នៃបទអន្តរាគមន៍ ដែលគណៈប្រតិភូត្រូវថ្លែង និងចូលរួមក្នុងអំឡុងពេលកិច្ចប្រជុំខាងលើ នៅប្រទេសប៉ារ៉ែន នៅថ្ងៃ១៤-១៥ ខែកញ្ញា ឆ្នាំ២០២៥។

    ប្រភព​៖​ នាយកដ្ឋាន​ទំនាក់ទំនងអន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម