នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា រួមជាមួយអគ្គលេខាធិការងព្រឹទ្ធសភា ប្រធានពិធីការសម្តេចតេជោប្រធានព្រឹទ្ធសភា ព្រមទាំងតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងព្រះបរមរាជវាំង, ទីស្តីការគណៈរដ្ឋមន្ត្រី, និងក្រុមត្រែទ័ព បានអញ្ជើញពិនិត្យទីតាំង សម្រាប់ត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន