ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត
នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រៃថ្នង ឃុំព្រែថ្នង ស្រុកទឹកឈូ ខេត្តកំពត ក្នុងពិធីរំលឹកខួបកំណើតព្យាការីមូហាំម៉ាត់ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត ក្រុង ស្រុក អាជ្ញាធរឃុំ គ្រូបង្រៀនខ្មែរអ៉ិស្លាម និងបានចូលរួមពិសាអាហារសាមគ្គីជាមួយគ្នារផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥