khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងគណៈកម្មការទី៤ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្តរតនគិរី
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា (គណៈកម្មការទី៤) ដឹកនាំដោយឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ និងសង្កាត់ នៃខេត្តរតនគិរី សរុបចំនួន៣៣៩នាក់ នៅសាលមហោស្រពរតនៈ ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥។

    ពិធីនេះសំណេះសំណាលនេះ ផ្តោតសំខាន់លើ៖ អង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប្រតិបត្តិករជួរមុខនៅកៀកជិតជាមួយប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម ការអភិវឌ្ឍមូលដ្ឋាន ដំណោះស្រាយ សំណូមពរ និងកៀរគរប្រជាពលរដ្ឋឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ឱ្យស្របទៅតាមនីតិកាលទី៥ របស់ព្រឹទ្ធសភា ដែលផ្តោតលើចំណុចជាអាទិភាពចម្បងពីរគឺ៖ ការលើកកម្ពស់ការទូតសភា និងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត ព្រមទាំងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន ការងារលទ្ធកម្មមូលដ្ឋាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងកិច្ចការផ្សេងៗទៀត…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម