khmer eng
  • សមាជិក-សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមចុងក្រោយ មុនចេញដំណើរចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ សមាជិកព្រឹទ្ធសភារួមមាន ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមមហាសន្និបាតអាយប៉ាលើកទី៤៦ ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានដឹកនាំគណៈប្រតិភូ។

    នៅក្នុងកិច្ចប្រជុំត្រៀមខាងលើ តំណាងគណៈកម្មាធិការ និងក្រុមការងារជំនាញទទួលបន្ទុកកិច្ចការនីមួយៗ បានរាយការណ៍អំពីវឌ្ឍនភាព និងការត្រៀមលក្ខណៈជារួមទាំងបែបបទ ឯកសារ និងពិធីការ ដើម្បីឱ្យមហាសន្និបាតខាងលើ ប្រព្រឹត្តទៅដោយរលូន និងផ្លែផ្កាជូនប្រទេសជាតិ៕

    ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail