ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតមេភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ
នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតមេភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ស្ថិតនៅក្នុងភូមិទទឹងថ្ងៃសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពតដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត ក្រុង ស្រុក លោកចៅសង្កាត់បឹងទូក សមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃត្នោត ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមតាមបណ្តាភូមិ គ្រូបង្រៀនខ្មែរអ៉ិស្លាមក្នុងខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន